លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់ក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា (២០២៤-២០៣០)
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ សមាជិក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់ក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា (២០២៤-២០៣០) កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា